UMOJA ប្រទេសកម្ពុជា
  • Community IMPACT
    • ធនធានឯកសារ
    • FREE Resources
    • Umoja Steering Committee Cambodia
  • Explore
  • Blog
  • Contact ទំនាក់ទំនង
  • Get involved
    • Events

អ្នកជិតខាងល្អ មានន័យយ៉ាងណាសម្រាប់អ្នក?What does a good neighbor mean to you?

4/2/2019

0 Comments

 
Picture
មានសាច់រឿងមួយ ដែលយើងធ្លាប់លឺ និង អានតាំងតែពីតូចមក ដែលដំណាលថាៈ
​
មានពេលមួយ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់ បាន​​​ក្រោកឈរឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹងបាន​ជីវិត ​អស់​កល្ប​ជានិច្ច​ជា​មរ​តក?» ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរវិន័យ​ មាន​ចែងទុក​យ៉ាង​ដូចម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណាដែរ?» គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យអស់​ពី​ចិត្ដ អស់​ពី​ព្រលឹង អស់​ពី​កម្លាំង និង​អស់​ពី​គំនិត​របស់​អ្នក ហើយ​ត្រូវ​ស្រឡាញ់​​អ្នកជិតខាង​របស់​អ្នក ​ឲ្យដូចជា​ខ្លួន​អ្នក»។​ ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖​«អ្នក ​ឆ្លើយ​ត្រូវណាស់ ចូរ​ប្រព្រឹត្ដការ​នេះ​ចុះ នោះ​​អ្នក​នឹង​មានជីវិត​មិនខាន»។​ ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់ថា​ ខ្លួន​គាត់​សុច​រិត គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា​៖​ «តើ​អ្នកណា​ជា​​អ្នកជិតខាង​របស់​ខ្ញុំ?» ជា​ការ​ឆ្លើយតបវិញព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​​បុរស​ម្នាក់​មក​ពី​ក្រុង​យេរូសាឡិម​ ចុះ​​​ទៅ​ក្រុង​​យេរីខូរ​ ហើយ​គាត់​បាន​ជួប​ពួក​ចោរ​ប្លន់​ដែល​បាន​ប្លន់យក​អាវ​របស់​គាត់ ព្រមទាំង​បាន​វាយ​គាត់ ​ឲ្យ​រង​របួស​ជិត​ស្លាប់​ រួច​ក៏​ទុក​គាត់​ចោល ហើយ​ចេញបាត់ទៅ។ ជួនជា​មាន​សង្ឃ​ម្នាក់​ចុះ​មក​តាម​ផ្លូវ​នោះ ពេល​ឃើញ​បុរស​នោះ គាត់​ក៏​ចៀស​ទៅ​ម្ខាង​បង្ហួសទៅ។​ អ្នក​ខាង​​អំបូរ​លេវី​​ម្នាក់​ ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​​ ហើយធ្វើ​​ដូច​គ្នា​ គឺ​ពេល​គាត់​​ឃើញ​បុរស​​នោះ​ គាត់​​ក៏​​ចៀសទៅម្ខាង​បង្ហួសទៅ​ ប៉ុន្ដែ​​ជនជាតិ​​សាម៉ារី​ម្នាក់​បាន​ធ្វើដំណើរ​មក​ដល់​ ពេល​គាត់​ឃើញ​​បុរស​នោះ ​ក៏​មាន​សេចក្ដីអាណិត​អាសូរ​ រួច​ក៏​​ចូលមកជិត​ ហើយ​​​​រុំ​របួស​ឲ្យបុរសនោះ​ដោយ​ចាក់​ប្រេង និង​ស្រា​ពីលើ ហើយ​បាន​បញ្ជិះ​​​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​​ នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​​ឲ្យម្ចាស់​​ផ្ទះសំណាក់ និង​បាន​ប្រាប់​ថា​ សូម​មើលថែ​គាត់​ផង ហើយ​​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយ​លើស​នេះ ខ្ញុំ​នឹង​សង​ដល់​អ្នក​​នៅពេល​ខ្ញុំ​ត្រលប់មកវិញ។​ ក្នុងចំណោម​អ្នក​ទាំង​បី​នេះ តើអ្នក​គិត​ថា ម្នាក់​ណា​គួរ​ក្លាយ​ជា​អ្នក​ជិត​ខាង​​របស់​​បុរស​ម្នាក់ ​ដែល​បាន​ជួប​​ពួក​ចោរប្លន់នោះ​?»​អ្នក​ជំនាញ​ច្បាប់​នោះ​បាន​ទូល​ថា៖ ​«គឺ​ម្នាក់​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​បុរស​នោះ» ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​អ្នក​ទៅ ហើយ​​ប្រពឹ្រត្ដ​ដូច្នោះ​ដែរ​ចុះ»​។

On one occasion an expert in the law stood up to test Jesus. “Teacher,” he asked, “what must I do to inherit eternal life?” “What is written in the Law?” he replied. “How do you read it?” He answered, “‘Love the Lord your God with all your heart and with all your soul and with all your strength and with all your mind’[c]; and, ‘Love your neighbor as yourself.’” “You have answered correctly,” Jesus replied. “Do this and you will live.” But he wanted to justify himself, so he asked Jesus, “And who is my neighbor?”
In reply Jesus said: “A man was going down from Jerusalem to Jericho, when he was attacked by robbers. They stripped him of his clothes, beat him and went away, leaving him half dead. A priest happened to be going down the same road, and when he saw the man, he passed by on the other side. So too, a Levite, when he came to the place and saw him, passed by on the other side.  But a Samaritan, as he traveled, came where the man was; and when he saw him, he took pity on him.
He went to him and bandaged his wounds, pouring on oil and wine. Then he put the man on his own donkey, brought him to an inn and took care of him.  The next day he took out two denarii[e] and gave them to the innkeeper. ‘Look after him,’ he said, ‘and when I return, I will reimburse you for any extra expense you may have.’ “Which of these three do you think was a neighbor to the man who fell into the hands of robbers?” The expert in the law replied, “The one who had mercy on him.” Jesus told him, “Go and do likewise.”

សំនួរៈ
១. តើ ​ក្នុងសហគមន៍ តើនរណាជាអ្នកជិតខាងរបស់យើង? តើពួកគេមានសេចក្តីត្រូវការអ្វី?

1.     Who in the community are our neighbors? What needs do they have?
២. តើព្រះយេស៊ូវគ្រីស្ទ បានប្រាប់ពួកយើងឲ្យស្រឡាញ់អ្នកជិតខាងយើងយ៉ាងដូចម្តេច?
2.     How does Jesus tell us to love our neighbors?

ក្រុមជំនុំមិនគួរបដិសេធសេចក្តីត្រូវការរបស់ប្រជាជនទេ ប៉ុន្តែគួរតែប្រើពេលវេលា និងធនធានផ្ទាល់របស់ខ្លួន ដើម្បីជួយដល់អ្នកណាដែលកំពុងមានសេចក្តីត្រវការ ទោះបីជាលំបាក ឬមានបញ្ហាកើតឡើងច្រើនក៏ដោយ។
The church should not ignore the needs of people in the community, but
instead should use its own time and resources to come alongside and help those in need, even if this is difficult or costly.

0 Comments



Leave a Reply.

    Archives

    April 2019
    February 2019

    Categories

    All
    Story Of Transformation

UMOJA

Community Impact
International Cooperation Cambodia
Menu
How we work

Support

Contact
FAQ
Terms of Use
International Cooperation Cambodia-VIDP
#7B1, SORLA street 371(path 4), ORKIDE village, TUEK THLA commune, SEN SOK district, PHNOM PENH.
Post Office Box 612 P, Cambodia
Phone: +855 (0)92 469 934
Email: vidp_copc@icc.org.kh
© COPYRIGHT 2019 ALL RIGHTS RESERVED.

 
  • Community IMPACT
    • ធនធានឯកសារ
    • FREE Resources
    • Umoja Steering Committee Cambodia
  • Explore
  • Blog
  • Contact ទំនាក់ទំនង
  • Get involved
    • Events